បងប្អូនពលករខ្មែររីករាយ និងមានភាពកក់ក្ដៅពេលមកដល់ស្រុកកំណើតវិញទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បងប្អូនពលករខ្មែរជាច្រើននាក់បន្ថែមទៀតបានបន្តចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ដោយមានការសម្របសម្រួល និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។

ក្នុងឱកាសនោះលោក សុខ លូ និងលោកស្រី បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ។

លោក សុខ លូ ថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។
ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងមានភាពកក់ក្ដៅនៅពេលដែលមកដល់ស្រុកកំណើតវិញទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។
ពលករ បង្ហាញបំណងស្វែងរកការងារធ្វើនៅក្នុងស្រុកខ្មែរ និងលែងត្រឡប់ទៅធ្វើការនោះប្រទេសថៃទៀតហើយ។
ពលករខ្មែរថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print