ពលរដ្ឋភូមិទួលកីរអ៊ូរទាំមេភូមិជួលដីទីស្នាក់ការភូមិជាកន្លែងគរស្តុកអេតចាយ

ចែករំលែក៖

ភ្នំពេញ ៖ ដីទីស្នាក់ការភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអ្នកស្រីមេភូមិ ជួលទីតាំងខាងលើ ទៅជាកន្លែងស្តុកដែកអេតចាយទៅវិញ ធ្វើឲ្យបាត់បង់សណ្តាប់ សោភណ្ឌភាព បង្កឲ្យមានភាពរអ៊ូរទាំ និងរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ដីទីតាំងទីស្នាក់ការភូមិទួលកីខាងលើ កន្លងមកត្រូវបានថៅកែអេតចាយ នៅជិតនោះសុំដាក់រថយន្ត និងដែកអេតចាយបន្តុចបន្តួចជាបណ្ដោះអាសន្នជាថ្នូរនឹងទឹកប្រាក់២០ដុល្លាក្នុង១ខែ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គំនរដែកក្លាយទៅជា គំនរស្តុកដ៏ធំមួយ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ បរិវេណទីស្នាក់ការទាំងខាងមុខ ទាំងខាងក្រោយ ពោរពេញទៅដោយគំនរ ស្តុកដែកទាំងថ្មីនិងចាស់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌភាព ។

បើតាមអ្នកស្រី ជូ ជា មេភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងកន្លងមកថា ថៅកែអេតចាយបានសុំគាត់យកទីធ្លាដីទីស្នាក់ការភូមិចតរថយន្ត និងដាក់ដែកអេតចាយ តិចតួចជាបណ្តោះអាសន្ន ហើយថៅកែអេតចាយជួយដល់ភូមិវិញនូវទឹកប្រាក់២០ដុល្លា ក្នុង១ខែ សម្រាប់ទ្រទ្រង់កែលំអក្នុងភូមិរបស់លោកស្រី ។

ពលរដ្ឋរិះគន់ផងដែរដល់ផ្ទះអេតចាយដែលស្ថិតនៅផ្លូវជាតិលេខ៣ ជាប់ទីស្នាក់ការភូមិទួលកី មិនត្រឹមតែយកដែក ទៅគរស្តុកដូចភ្នំនៅក្នុងបរិវេណទីស្នាក់ការប៉ុណ្ណោះទេ គំនរដែកដាក់គរហៀរមកដល់ចិញ្ចើមផ្លូវជាតិចតទាំងរថយន្តលើចិញ្ចើមផ្លូវកៅស៊ូបង្កឲ្យប្រឈមមុខទៅនឹងគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ។

ពលរដ្ឋបានឲ្យដឹងថា ទីតាំងផ្ទះអេតចាយខាងលើយកចិញ្ចើមផ្លូវសាធារណមកបម្រើផលប្រយោជន៍ផ្លាល់ខ្លួន ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ ហើយពលរដ្ឋក៏បានប្តឹងរាយការណ៍ទៅអាជ្ញាធរដែរ រហូតដល់អាជ្ញាធរថ្នាក់ខណ្ឌ សន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ បានត្រឹមចុះអើតមើលហើយចាកចេញទៅបាត់មិនហ៊ានមាត់ក ឬមានវិធានការ នៃផលប៉ះពាល់ឡើយ ធ្វើឲ្យពលរដ្ឋងឿងឆ្ងល់សង្ស័យបារមីថៅកែអេតចាយធំជាងបារមីអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌទៅទៀត ។

ពលរដ្ឋលេចឮមាត់គ្រប់គ្នាទៅហើយ ខណៈដែលទីតាំងខាងលើមានលើកស្លាកគណបក្សនៅពីខាងមុខ ខាងក្រោយ សុទ្ធតែអេតចាយ គរគ្មានសណ្តាប់ធ្នាប់ បាត់អស់សោភណ្ឌភាព ៕

image1 image2 image3 (1) image4

ដោយ៖ សុខាសែនជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print