ភ្នំពេញ ៖ ដីទីស្នាក់ការភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអ្នកស្រីមេភូមិ ជួលទីតាំងខាងលើ ទៅជាកន្លែងស្តុកដែកអេតចាយទៅវិញ ធ្វើឲ្យបាត់បង់សណ្តាប់ សោភណ្ឌភាព បង្កឲ្យមានភាពរអ៊ូរទាំ និងរិះគន់ពីសំណាក់បងប្អូនប្រជា
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ដីទីតាំងទីស្នាក់ការភូមិទួលកីខា
បើតាមអ្នកស្រី ជូ ជា មេភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងកន្លងមកថា ថៅកែអេតចាយបានសុំគាត់យកទីធ្លាដីទីស្នាក់ការភូមិចតរថយន្ត និងដាក់ដែកអេតចាយ តិចតួចជាបណ្តោះអាសន្ន ហើយថៅកែអេតចាយជួយដល់ភូមិវិញនូវទឹកប្រាក់២០ដុល្លា ក្នុង១ខែ សម្រាប់ទ្រទ្រង់កែលំអក្នុងភូមិរបស់លោកស្រី ។
ពលរដ្ឋរិះគន់ផងដែរដល់ផ្ទះអេតចាយដែលស្ថិតនៅផ្លូវជាតិលេខ៣ ជាប់ទីស្នាក់ការភូមិទួលកី មិនត្រឹមតែយកដែក ទៅគរស្តុកដូចភ្នំនៅក្នុងបរិវេណទីស្នាក់ការប៉ុណ្ណោះទេ គំនរដែកដាក់គរហៀរមកដល់ចិញ្ចើមផ្លូវជាតិចតទាំងរថយន្តលើចិញ្ចើមផ្លូវកៅស៊ូបង្កឲ្យប្រឈមមុខទៅនឹងគ្រោះ
ពលរដ្ឋបានឲ្យដឹងថា ទីតាំងផ្ទះអេតចាយខាងលើយកចិញ្ចើមផ្លូវសាធារណមកបម្រើ
ពលរដ្ឋលេចឮមាត់គ្រប់គ្នាទៅហើយ ខណៈដែលទីតាំងខាងលើមានលើកស្លាកគណបក្សនៅពីខាងមុខ ខាងក្រោយ សុទ្ធតែអេតចាយ គរគ្មានសណ្តាប់ធ្នាប់ បាត់អស់សោភណ្ឌភាព ៕
ដោយ៖ សុខាសែនជ័យ