ក្លឹបបាល់ទាត់ Eintracht Frankfurt បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធជប៉ុន Ritsu Doan ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំដល់ឆ្នាំ 2030 ពីក្រុម Freiburg នៅក្របខ័ណ្ឌអាល្លឺម៉ង់ Bundesligaដូចគ្នា។
Doan វ័យ 27 ឆ្នាំលេងបាន 57 ប្រកួតជាមួយប្រទេសជប៉ុននិងប្រកបអាជីព 3 ឆ្នាំនៅជាមួយ Freiburg ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី 26គ្រាប់ក្នុងចនួន123 ប្រកួត។
Frankfurt បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងលីគកាលពីរដូវកាលមុន ហើយនឹងប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលថ្មីនេះ។
លោកMarkus Kroescheសមាជិកក្រុមប្រឹក្សាភិបាល Eintracht សម្រាប់កីឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Ritsu Doan បានបង្ហាញពីគុណភាពពិតប្រាកដរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុង Bundesliga ហើយនាំមកជាមួយគាត់នូវប្រភេទនៃជំនាញដែលនឹងជួយយើងឱ្យសម្រេចបាននូវគោលដៅរបស់ក្លឹប។គាត់បានទទួលបទពិសោធន៍អន្តរជាតិជាច្រើននៅក្នុងក្រុមជម្រើសជាតិជប៉ុន ហើយបច្ចេកទេស ល្បឿន និងផ្នត់គំនិតរបស់គាត់ពិតជាធ្វើឱ្យគាត់លេចធ្លោក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលគាត់នៅ Freiburg ។ យើងរីករាយដែល Ritsu បានចុះហត្ថលេខាជាមួយពួកយើង” ។
មុមុពេលមកលេងនៅ Bundesliga កីឡាករ Doan បានចំណាយពេលបួនរដូវកាលក្នុងលីគហូឡង់ជាមួយក្រុម Groningen និង PSV Eindhoven។