ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ កម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងការពារសន្តិភាព បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម កិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងរក្សានូវភាពស្ងៀមស្ងាត់ ព្រមទាំងការអត់ធ្មត់បំផុត តែភាគីថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនមកលើកម្ពុជា។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថា ៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិអស់ជំនឿលើការផ្សព្វផ្សាយរបស់ថៃ រួមទាំងប្រជាជនថៃខ្លួនឯងក៏មានការមន្ទិលសង្ស័យចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃផងដែរ៕
...
ដោយ ៖ សិលា