ខ្សែការពារសញ្ជាតិអេស្ប៉ាញ Inigo Martinez បានចូលរួមជាមួយក្រុម Al-Nassr បន្ទាប់ពីចាកចេញពីក្លឹបជើងឯកអេស្ប៉ាញ Barcelona នេះបើតាមក្លឹបនៅក្របខ័ណ្ឌ Saudi Pro League បានប្រកាសនៅថ្ងៃអាទិត្យ។
Martinez គឺជាការចុះហត្ថលេខាដ៏ធំទីពីរសម្រាប់ក្រុម Al-Nassrដឹកនាំដោយលោកគ្រូបង្វឹក Jorge Jesus នៅរដូវក្តៅនេះ បន្ទាប់ពីក្លឹបអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ពី Chelsea ។
ខ្សែការពារវ័យ 34 ឆ្នាំដែលបានឈ្នះពានរង្វាន់ក្នុងស្រុកបីជាមួយ Barcelona កាលពីរដូវកាលមុនបានចាប់ផ្តើមអាជីពរបស់គាត់នៅ Real Sociedad មុនពេលផ្លាស់ទៅ Athletic Bilbao ក្នុង 2018 ។ Martinez ដែលបានចូលរួមជាមួយ Barca ក្នុងឆ្នាំ 2023 បានជាប់ជម្រើសជាតិ 21 ប្រកួត។
ក្លឹបAl-Nassr បន្ទាប់ពីបន្តកុងត្រារបស់ Cristiano Ronaldo ពីររដូវកាលទៀតនោះ កំពុងតែត្រៀមជួបជាមួយ Al-Ittihad ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Saudi Super Cup នៅថ្ងៃទី 19 ខែសីហា។