អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរវរៈកងទ័ព២រូប ដែលរងរបួស វិលត្រឡប់ទៅគេហដ្ឋានវិញ ក្រោយជាសះស្បេីយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរវរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ក្នុងការប្រយុទ្ធតតាំងពីការឈ្លានពានសត្រូវសៀម បណ្តាលឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខេត្ត មិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបូរី ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការព្យាបាលជូនដល់វរៈកងទ័ព ទទួលបានការជាសះស្បើយ និងបានវិលត្រឡប់ទៅគេហដ្ឋានជួបជុំក្រុមគ្រួសារ ប្រពន្ធកូនវិញ។ ជាមួយគ្នានោះហើយឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះភាពអង់អាចក្លាហានរបស់វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីគ្រួសារ ប្រពន្ធកូន ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមបញ្ជាក់ថា វរៈកងទ័ពទាំង២រូបមានឈ្មោះ៖ ១-ពលបាលឯក ហើស លឿ អាយុ៤៤ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសបាក់ភ្លៅស្តាំ ២-ពលបាលឯក នួន សារ៉ាយ អាយុ៥០ឆ្នាំ ឈរជើងនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់ របួសក្រៅដៃស្តាំ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print