នារីវ័យក្មេង២នាក់ ជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តឆ្លងផ្លូវបណ្តាលអោយស្លាប់ម្នាក់រងរបួសម្នាក់(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបោកផ្ទប់នឹងរថយន្តស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានផ្លោងរំលងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ខណៈពេលដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទៅបុករថយន្ត ម៉ាក់ ហាយឡេនឌ័រ មួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៤ នាទីព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៥  នៅចំណុចផ្លូវលេខ១០០៣ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ  ថ្លាង ឈុន នៀវ  ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកហាងលក់គ្រឿងសមុទ្រ មានទីលំនៅ ភូមិជរ ឃុំ សណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(បានស្លាប់នៅកន្លែងកើតហេតុ)។ចំណែកអ្នករួមដំណើររងរបួសមិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូន ទៅសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

តាមនប្រភពបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1FG-5224 និងរថយន្តម៉ាកហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ2S-7621។

តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះពីរនាក់បានជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាក់ highlander មួយគ្រឿងដែលបើកបរដោយនារីម្នាក់បើកចេញពីបុរីវិមានភ្នំពេញផ្លូវលេខ៣៦៦ ក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវ។

តាមប្រភពបានបន្ដទៀតថា នៅក្នុងគ្រោះថ្នាក់នោះបណ្ដាឲ្យស្ត្រីជាអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែកនារីម្នាក់ដែលជិះក្រោយបានផ្លោងលើរថយន្ត ហើយរងរបួសធ្ងន់។បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍ហើយបានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ចំណែកសពប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

 

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print