ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ណាង សុីណាត ដែលជាវីរកងទ័ពជួរមុខ ឈរជើងនៅខេត្តព្រះវិហារ ដែលរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវ បច្ចុប្បន្នបាននិងកំពុងសម្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ជាមួយថ្នាក់ដឹកនាំខេត្ត ក៏បាននាំយកនូវថវិកាចំនួន ២លានរៀល រួមទាំងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួនថែមទៀត សម្រាប់ជាការដឹងគុណចំពោះវីរភាពការតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិពីសត្រូវឈ្លានពាន។
លោក សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្តទាំងអស់គ្នា បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារប្រទេសជាតិ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង