ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកខ្លះនៅក្រៅប្រទេសសោះ = តែដឹងនោះដឹងជាងអ្នកដែលកំពុងគ្រប់គ្រងប្រទេសទៅទៀត?
២- អ្នកដែលនិយាយលំអៀងទៅខាងសៀម = គួរទៅរស់នៅឯស្រុកសៀមទៅ កុំនៅស្រុកខ្មែរនាំធ្ងន់ដីស្រុកខ្មែរ?
៣- ខ្មែរឯងនិយាយពិតត្រង់មិនព្រមជឿទេ = ទៅជឿអាសៀមដែលដឹងថាវាភូតកុហក់?
៤- អា តាំង សារ៉ាដា ពេលវាធ្វើកម្មវិធីពិភាក្សាវាតែងតែហៅគ្នាវាមកឲ្យមានមតិ = ដើម្បីឲ្យស៊ីសង្វាក់គ្នាក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា?
៥- អ្នកដែលថាប្រជាជនយកចោរធ្វើម្ចាស់ = អ្នកនោះហើយជាចោរ?
៦- ប្រទេសមួយគេយកមតិភាគច្រើនរបស់ប្រជាជន = មតិបុគ្គលម្នាក់២នាក់មិនមែនជាមតិភាគច្រើនទេ?
៧- ប្រជាជនកម្ពុជាគាំទ្រមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោត = អ្នកដែលប្រឆាំងនឹងមតិភាគច្រើនរបស់ប្រជាជនគឺអ្នកនោះហើយជាជនអគតិដែលមានទស្សនៈផ្ទុយពីឆន្ទៈប្រជាជន។
៨- ការដកនិងដាក់រដ្ឋមន្ត្រីមាននៅក្នុងច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី = ការធ្វើរបស់នាយករដ្ឋមន្ត្រីគឺស្របតាមច្បាប់នេះ?
៩- ការដែលថៃមិនព្រមប្រគល់ទាហ៊ានខ្មែរ១៨នាក់មកកម្ពុជាវិញ = ជាអំពើខុសច្បាប់និងខុសនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយជាការធ្វើឲ្យអន្តរជាតិមើលឃើញកាន់តែច្បាស់ពីចរិតល្មើសច្បាប់របស់ថៃ។
១០- អាបាតឃ្លាំងថា៣ម៉ោងវ៉ៃដល់ភ្នំពេញ ឥឡូវថាត្រឹម៥០ថ្ងៃវ៉ៃយកប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំ = សំដីអាបាតឃ្លាំងអាចឲ្យជឿបានទេ? ៕
ដោយ ៖ សិលា