រឿងអ្នករស់នៅខុនដូរមួយកន្លែងនៅផ្លូវ​ ៥២៤​ ភូមិ​ ១៣​ សង្កាត់បឹងកក់ ១ ចោលសម្រាមមកលេីផ្ទះប្រជាពលរដ្ឋ​ ៖​ ប្រជាពលរដ្ឋសុំឲ្យអភិបាលខណ្ឌទួលគោក​ អន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅផ្លូវលេខ​ ៥២៤ ភូមិ​ ១៣​ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក​ បានសម្តែងការមិនសប្បាយចំពោះអ្នករស់នៅខុនដូរមួយកន្លែងនៅផ្លូវ​ ៥២៤​ ដែលបានទម្លាក់សម្រាម​ និងគប់របស់របរដែលប្រេីប្រាស់រួចមកលេីផ្ទះប្រជាពលរដ្ឋនៅក្បែរនោះជាច្រេីនលេីកច្រេីនសារ។ ហេីយភាគីខាងម្ចាស់ខុនដូរហាក់មិនមានដំណោះស្រាយទាល់តែសោះ។

ចំពោះករណីនេះ​ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងប្តឹងទៅអភិបាលខណ្ឌទួលគោក​ ដេីម្បីអោយជួយអន្តរាគមន៍​ជួយពិនិត្យ និងមានវិធានការចំពោះម្ចាស់ខុនដូរឲ្យបញ្ឈប់នូវទង្វើអាក្រក់បែបនេះ។

យោងតាមពាក្យបណ្តឹងបានអោយដឹងថា​ ៖ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នករស់ នៅក្នុងខុនដូរទល់មុខផ្ទះរបស់ខ្ញុំបាទ បានបោះសម្រាមពីលើខុនដូរធ្លាក់ចូលមកក្នុង បរិវេណផ្ទះរបស់ខ្ញុំបាទជាច្រើនលើកច្រើនសារ ។ បន្ទាប់ពីកើតហេតុ ខ្ញុំបាទបានជូន ដំណឹងទៅអ្នកគ្រប់គ្រងខុនដូរដែរ តែអ្នកគ្រប់គ្រងហាក់ដូចជាមិនយកចិត្តទុកដាក់ ចំពោះហេតុការណ៍នេះឡើយ ។ ទង្វើបែបនេះ គឺជាការបំពានសិទ្ធិរស់នៅរបស់ខ្ញុំ និង ក្រុមគ្រួសាររបស់ខ្ញុំ ម្យ៉ាងទៀតវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានក្នុងរស់នៅយ៉ាងធ្ងន់ធ្ងរ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print