កម្ពុជាបានជម្រាបជូនអង្គការសហប្រជាជាតិអំពីហានិភ័យកំពុងតែកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ៖ កម្ពុជាបានជម្រាបជូនអង្គការសហប្រជាជាតិអំពីហានិភ័យកំពុងតែកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ ក្នុងលិខិតបានបញ្ជាក់ថា បច្ចុប្បន្នកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះកំពុងប្រឈមការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ខណៈភាគីថៃបន្តធ្វើសកម្មភាពបំពានកិច្ចព្រមព្រៀងបទឈ់បាញ់នេះជាបន្តបន្ទាប់។ លោកបន្តថា ៖ កម្ពុជា សម្រេចផ្ញើលិខិត ទៅ ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ UN និង អគ្គលេខាធិការ UN ប្រាប់ពីហានិភ័យ និង ការគំរាមកំហែងរបស់ថៃ ដែលរំលោភបំពានបទឈប់បាញ់ ដែលអាចនាំឱ្យផ្ទុះអាវុធជាថ្មី។

ប្រមុខការទូតកម្ពុជា ប្រាប់ប្រធានក្រុមប្រឹក្សាសន្តិសុខUN និងអគ្គលេខាធិការUN ថា កងទ័ពថៃរំលោភបំបានបទឈប់បាញ់ និងស្មារតីកិច្ចប្រជុំGBC បំពានចូលទឹកដីកម្ពុជា រាយបន្លាលួស ជីកលេណដ្ឋាន រុះរើផ្ទះពលរដ្ឋ នៅតំបន់អានសេះ ហើយមេភូមិភាគពីរថៃ មានផែនការដណ្ដើមយកប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងដីកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print