ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធន់ធំលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង០៥និង០០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅគល់ស្ពានចោមចៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិជ្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសបែកក្បាល មានទីលំនៅរស់នៅ ភូមិ ទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូធន់ធំ ពាក់ស្លាកលេខភ្នំពេញ1CP 6875 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ចុះក្រោមស្ពានអាកាសចោមចៅឆ្ពៅឡេីងទៅផ្លូវជាតិលេខ៤មិនប្រយ័ត្នក៏ជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣៕ដោយ៖សុខាសែនជ័យ