អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : ក្រសួងឧស្សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ឲ្យដឹងថា, យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៤២ បានចែងថា ៖ អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥(ហុកសិប ប្រាំ)ឆ្នាំ។ ចាប់ពីអាយុ៦៥(ហុកសិបប្រាំ)ឆ្នាំឡើងទៅ អ្នកកាន់បណ្ណបើកបរអាចអនុញ្ញាតឱ្យបើកបរបាន ប៉ុន្តែត្រូវ ពិនិត្យសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ (ពីរ) ឆ្នាំម្តង។

សុពលភាពនៃប្រភេទបណ្ណបើកបរក ខ គ ឃ និងងមានរយៈពេល ដូចខាងក្រោម៖
១- បណ្ណបើកបរប្រភេទក និងប្រភេទខ មានសុពលភាពរយៈពេល១០(ដប់)ឆ្នាំ។
២- បណ្ណបើកបរប្រភេទគ ឃ និងង មានសុពលភាពរយៈពេល៥ (ប្រាំ)ឆ្នាំ។
៣- អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាពដោយភ្ជាប់មក ជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថាអាចបើកបរបាន។ ការមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ការពិនិត្យសុខភាពត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាពដែលត្រូវកំណត់ដោយក្រសួងសុខាភិបាល៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print