ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នេះ នាបណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា បានអញ្ជើញទទួលអំណោយ ភួយ ចំនួន២០០ ពីសប្បុរសជន លោក វរសេនីយ៍ត្រី ឡេង កុក មន្ត្រីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ត្រីពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងភរិយា ដែលឧបត្ថម្ភ ភួយចំនួន២០០ ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់វីរកងកម្លាំងជួរមុខដ៏អង់អាចក្លាហាន នៅព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកវរសេនីយ៍ត្រី ឡេង កុក និងក្រុមគ្រួសារ ដែលមានទឹកចិត្តដ៏ល្អប្រពៃ ចេះជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក “ខ្មែរជួយខ្មែរ” ៕
...
ដោយ ៖ សិលា