ឃាត់ខ្លួនជាជនជាតិចិនម្នាក់​ ខណៈបើករថយន្តមួយគ្រឿងសង្ស័យប្រុងដឹកសាកសពយកបោះចោលក្នុងទឹក

ចែករំលែក៖

ខេត្ដឧត្ដមានជ័យ៖​ ជនជាតិចិនម្នាក់​ ត្រូវ​បានប្រជាពលរដ្ឋ​ចាប់ឃាត់ខ្លួន​ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ខណៈ​ពួកគាត់ប្រទះឃើញរថយន្ដ​ជនសង្ស័យ​ជាប់ផុង ក៏នាំគ្នាទៅជួយរុញ ក៏ប្រទះឃើញសាកសពនៅក្នុងរថយន្ដបង្កការ​ភ្ញាក់ផ្អើល​តែម្តង​។

ហេតុការណ៍ខាងលើនេះ​ បានកើតឡើង​នៅវេលាម៉ោង៤​ និង៣០នាទីរសៀលថ្ងៃទី១១​ខែសីហា​ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ប្រភពដដែលបន្តថា​ ករណី​នេះ​ គឺសង្ស័យជាករណីឃាតកម្ម សម្លាប់រួចដឹកយកទៅបោះចោលកន្លែងស្ងាត់ បំបាត់ភស្តុតាង។​ ប៉ុន្តែ​សំណាង​អាក្រក់​រថយន្តត្រូវជាប់ផុង ទៅមុខមិនរួច ក៏ប្រជាពលរដ្ឋនាំគ្នាជួយរុញ និងប្រទះឃើញមនុស្សស្លាប់​ រួច​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។

គួរបញ្ជាក់ថា​ ករណីនេះក្នុងចំណោមបក្ខពួកជនជាតិចិន​ ដែលបានសម្លាប់មនុស្ស គឺមានគ្នាចំនួន៦នាក់​ និងថរយន្តជិះធ្វើកម្មភាពចំនួន០២គ្រឿង ។​ ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ កំពុងបន្តការស្រាវជ្រាវតាម​ប្រម៉ាញ់​ចាប់ខ្លួនបក្ខពួកជនសង្ស័យ​ដែល​សេសសល់​ព្យាយាម​រត់គេចខ្លួន​ទាំងនោះ​ យកមកដាក់​ទោសតាម​នីតិវិធី​ច្បាប់​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print