កោះតៃវ៉ាន់ត្រៀមលក្ខណទប់ទល់ព្យុះ Podul

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃអង្គារ ទី១២ ខែសីហា អាជ្ញាធរតៃវ៉ាន់កំពុងត្រៀមលក្ខណៈជម្លៀសមនុស្សរាប់ពាន់នាក់ មុនការអាចបោកបក់មកចំនៃព្យុះទីហ្វុងឈ្មោះ Podul លើតំបន់ភាគអាគ្នេយ៍ដែនកោះនេះ។

ព្យុះទីហ្វុង Podul នាពេលនេះ មានកម្លាំងកម្រិតមធ្យមជាមួយល្បឿនខ្យល់បោកបក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងឆ្ពោះមករកទីក្រុង Taitung ហើយត្រូវបានរំពឹងថា អាចនឹងមកដល់ចំឆ្នេរភាគអាគ្នេយ៍កោះតៃវ៉ាន់ នៅអំឡុងថ្ងៃពុធ។ មនុស្សប្រហែលជិត៧០០នាក់ ក្នុងស្រុក Hualien នឹងត្រូវជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបង្ការហានិភ័យ។ បើតាមការព្យាករ ក្រោយពេលមកដល់ ព្យុះនោះនឹងធ្វើដំណើរកាត់ឆ្នេរភាគខាងលិចកោះតៃវ៉ាន់ មុនបន្តឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។
កោះតៃវ៉ាន់តែងរងការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។ កាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Danas បានបោកបក់យ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូងកោះ។ ក្នុងខែសីហានេះ តំបន់ភាគខាងត្បូងតៃវ៉ាន់ ក៏បានទទួលរងភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ផងដែរ៕

...

រូបថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print