ក្រសួងការពារ​ជាតិ​ ច្រានចោលការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធនឹងការរងគ្រោះដោយសារផ្ទុះគ្រាប់មីននៅប្រាសាទតាមាន់ធំ និងអះអាងថា​ កម្ពុជាមិនប្រេីប្រាស់មីនថ្មីជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ :  អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដោយបានចោទប្រកាន់កម្ពុជា ពាក់ព័ន្ធនឹងទាហានថៃដើរជាន់មីននៅជិតប្រាសាទតាមាន់ធំ ខណៈកម្ពុជាគឺជាប្រទេសហត្ថលេខីមិនប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាក៏សូមបញ្ជាក់ថា តំបន់ដែលភាគីថៃជាន់មីនោះ ក៏ជាតំបន់ដែលសល់សំណល់គ្រាប់មីនពីសង្គ្រាមផងដែរ ដូច្នេះកម្ពុជាអំពាវនាវដល់ទាហានថៃកុំធ្វើការចល័តទ័ពចូលដែលអាចនាំឱ្យមានគ្រោះថ្នាក់។

អ្នកនាំពាក្យថ្លែងប្រាប់នេះ ក្នុងការផ្សាយផ្ទាល់ពិសេស!! សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ! នៅទីស្តីការគណៈរដ្ឋមន្ត្រី,  ម៉ោង៤រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print