ភ្នំពេញ : អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដោយបានចោទប្រកាន់កម្ពុជា ពាក់ព័ន្ធនឹងទាហានថៃដើរជាន់មីននៅជិតប្រាសាទតាមាន់ធំ ខណៈកម្ពុជាគឺជាប្រទេសហត្ថលេខីមិនប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាក៏សូមបញ្ជាក់ថា តំបន់ដែលភាគីថៃជាន់មីនោះ ក៏ជាតំបន់ដែលសល់សំណល់គ្រាប់មីនពីសង្គ្រាមផងដែរ ដូច្នេះកម្ពុជាអំពាវនាវដល់ទាហានថៃកុំធ្វើការចល័តទ័ពចូលដែលអាចនាំឱ្យមានគ្រោះថ្នាក់។
អ្នកនាំពាក្យថ្លែងប្រាប់នេះ ក្នុងការផ្សាយផ្ទាល់ពិសេស!! សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ! នៅទីស្តីការគណៈរដ្ឋមន្ត្រី, ម៉ោង៤រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕
ដោយ : សិលា
...