អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ករណីទាហានថៃជាន់មីននៅតាមាន់ធំ! ក្រសួងការពារជាតិ ស្នើឱ្យគ្រប់ភាគី កុំសន្និដ្ឋានដោយគ្មានភស្តុតាង ដែលធ្វើឱ្យ ភាពតានតឹងកើនឡើង

ចែករំលែក៖

ភ្នំពេញ ៖ ជាការបញ្ជាក់របស់ អ្នកស្រី ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែសីហានេះ ដោយប្រកាសច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ពាក់ព័ន្ធនឹងករណីដែលទាហានថៃ ជាន់មីន ពាក់ព័ន្ធនឹងករណីដែលទាហានបានជាន់មីន ជាថ្មីទៀត នៅតំបន់ប្រាសាទតាមាន់ធំ។

លោកស្រីបន្តថា ៖ «មកទល់ពេលនេះ មិនមានការស៊ើបសង្កេតជាផ្លូវការ និងតម្លាភាពដើម្បីបញ្ជាក់ការពិតនៅឡើយ ពាក់ព័ន្ធនឹងបញ្ហានេះ(ករណីដែលទាហានបានជាន់មីន ជាថ្មីទៀត នៅតំបន់ប្រាសាទតាមាន់ធំ)។»។ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែសីហានេះ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ពីជំហររបស់កម្ពុជា ថា កម្ពុជា មិនមានការប្រើប្រាស់មីនថ្មីជាដាច់ខាត។

ទន្ទឹមនឹងនេះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល កម្ពុជាក៏ធ្លាប់រំឭកទៅភាគីថៃ ជាច្រើនលើកដែរថា តំបន់នោះ (តំបន់ប្រាសាទតាមាន់, បណ្តោយព្រំដែន) គឺនៅមានគ្រាប់មីនដែលសេសសល់ពីសង្គ្រាម។

ជុំវិញរឿងនេះ ក្រសួងការពារជាតិ ស្នើឱ្យគ្រប់ភាគី គួរចៀសវាងការ សន្និដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយ មុនពេលរកឃើញការពិត ដើម្បីផ្តល់យុត្តិធម៌ដល់ទាំងអស់គ្នា ដើម្បីចៀសវាងការ ភាន់ច្រឡំ ដែលអាច ឈានទៅការប្រឈមមុខដាក់គ្នា នាំឱ្យមានភាពតានតឹងកើនឡើងជាថ្មី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដោយបានចោទប្រកាន់កម្ពុជា ពាក់ព័ន្ធនឹងទាហានថៃដើរជាន់មីននៅជិតប្រាសាទតាមាន់ធំ ខណៈកម្ពុជាគឺជាប្រទេសហត្ថលេខីមិនប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាក៏សូមបញ្ជាក់ថា តំបន់ដែលភាគីថៃជាន់មីនោះ ក៏ជាតំបន់ដែលសល់សំណល់គ្រាប់មីនពីសង្គ្រាមផងដែរ ដូច្នេះកម្ពុជាអំពាវនាវដល់ទាហានថៃកុំធ្វើការចល័តទ័ពចូលដែលអាចនាំឱ្យមានគ្រោះថ្នាក់។
សូមបញ្ជាក់ថា ៖ មានជំហរមុតមាំអនុវត្តតាមស្មារតីដោយពេញលេញ គ្មានលក្ខខណ្ឌជាមួយកាតព្វកិច្ចទ្វេភាគីនិងអន្តរជាតិ រួមទាំងការឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនិងកំណត់ហេតុនៃកិច្ចប្រជុំ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាមទារឱ្យរដ្ឋាភិបាល និងកងទ័ពរបស់ថៃបញ្ឈប់ជាបន្ទាន់នូវការទន្ទ្រានចូល និងការកាន់កាប់ដោយខុសច្បាប់ ក៏ដូចជា សកម្មភាពរំលោភបំពានផ្សេងទៀតមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងដកកងទ័ព និងសម្ភារៈរបស់ខ្លួនពីទឹកដីរបស់កម្ពុជាទៅកាន់ទីតាំងដែលមានសង្គតិភាពទាំងស្រុងជាមួយនឹងព្រំដែនដែលបានបង្កើតឡើងដោយស្របច្បាប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print