ភ្នំពេញ៖ កម្ពុជា ធ្លាប់បានប្រាប់ថៃច្រើនដងហើយថា នៅតំបន់ប្រាសាទតាមាន់ធំ គឺមានសំណល់មីនច្រើនណាស់ ដែលសល់ពីសង្គ្រាមក្នុងអតីតកាល។
អ្នកនាំពាក្យការពារ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅម៉ោងប្រមាណ៤៖២០នាទី រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ បន្ទាប់ពីភាគីថៃមិនស្ដាប់កម្ពុជា រហូតមានករណីទាហានថៃដើរជាន់មីនដាច់ជើងជាថ្មីម្ដងទៀត កាលពីម៉ោងប្រមាណ០៩៖១០នាទីព្រឹក នៅតំបន់ប្រាសាទតាមាន់៕ដោយ៖តារា
...