ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំមានបំណងល្អសម្រាប់កងទ័ពថៃ សូមប្រយ័ត្នអារឿងមីននេះឲ្យមែនទែនពីព្រោះក្នុងទឹកដីខ្មែរមានមីនច្រើនប្រភេទណាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាមសុីវិល។
លោក កែវ រ៉េមី បញ្ជាក់ថា ៖ ក្នុងទសវត្សរ៍ ៨០ ចូលមកជ្រៅនៅក្នុងទឹកដីខ្មែរ រហូតជិតព្រំដែនថៃបង្កប់សុទ្ធតែចំការមីនដែលក្នុងនោះមានទាំង មីនខ្យល់ មីនតោន មីនដែលបង្កៃនៅលើមែកឈើ។ល។ នៅពេលដើរម្តងៗអ្នកដើរខាងក្រោយដើរតាមអ្នកខាងមុខ អ្នកខាងមុខដើរតាមមេខ្យល់ដែលជាអ្នកដឹងភូមិសាស្ត្រច្បាស់ ។ នៅពេលដែលមេខ្យល់ដាក់ជើង ឬដកជើង អ្នកខាងក្រោយត្រូវដាក់ និងដកជើងតាមមេខ្យល់ បើមិនធ្វើដូច្នេះទេនឹងជាន់មីនស្លាប់។ តើមីនទាំងនេះមានមកពីណា? នៅពេលក្រុមភាគីខ្មែរណាមួយតាំងទីបណ្តោះអាសន្នពួកគេរាយមីនដើម្បីបង្ការការពារ។ នៅពេលដែលពួកគេដកក្រុមគេទៅវិញ គេមិនបានដោះយកមីនទាំងនោះទៅវិញទេ។ហេតុដូច្នេះនៅក្នុងដីខ្មែរនៅសល់មីនច្រើនណាស់។ ដើម្បីសុវត្ថិភាព ស្នើសុំកងទ័ពថៃ កុំដើររវីមរវាមដូចក្តាម៕
ដោយ ៖ សិលា