ខេត្តឧត្តមានជ័យ÷ ករណីឃាតកម្មកើតឡើងនៅចំណុចតូបធ្វើក្រចក ស្ថិតនៅមុខផ្សារអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ កាលពីវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចឃាត់ខ្លួនឃាតករម្នាក់ដែលជាប្អូនថ្លៃរបស់ជនរងគ្រោះ។ ករណីកើតឡើងដោយសារជនដៃដល់បានខឹងបងថ្លៃស្រី ដឹងរឿងប្រពន្ធខ្លួនមានសាហាយ ស្មន់ ហើយលាក់លៀមមិនព្រមប្រាប់ បុរសជាប្អូនថ្លៃ យកកាំបិតកាប់ប្រហារទៅលើស្រ្តីជាបងថ្លៃ កំពុងតែដេកនៅលើអង្រឹង បណ្តាលឲ្យដាច់ដៃជើងស្លាប់ កាលវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី១២ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅ ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៊ី ប៊ុនរ័ត្ន បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍តី រៀម សរ មុខងារ ស្នងការង ទូរសព្ទ លេខ ០៩៧ ៧៧៨ ០០២៤ ដើម្បីអន្តរាគមន៍បន្ទាន់ ។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ហា កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុពិនិត្យ។ ជនបង្កឈ្មោះ ណាង វីន ភេទ ប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានធ្វើ សកម្មភាពយកកាំបិតខ្វែវកាប់ទៅលើបងថ្លៃ ឈ្មោះ សាវឿន សុជាតិ ភេទ ស្រី អាយុ ៤៥ ឆ្នាំ មុខរបរជាង ធ្វើក្រចក រស់នៅភូមិជាមួយគ្នា ត្រូវជាច្រើន កាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹង កន្លែងកើតហេតុ។
មូលហេតុដោយប្រច័ណ្ឌប្រពន្ធ និងខឹងបងថ្លៃពេលដឹង រឿងប្រពន្ធខ្លួនមាន សាហាយស្មន់ហើយនៅលាក់បាំងមិនព្រមប្រាប់។ កម្លាំងជំនាញឃាត់ខ្លួនជនបង្កបាន ភ្លាមៗ និងនាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕