ខេត្តតាកែវ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះបានដឹកនាំក្រុមការងារ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះទៅពិនិត្យ និងតាមដានវឌ្ឍនភាពនៃផលិតកម្មដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងស្រុកចំនួន៣គឺ ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកអង្គរបុរី ខេត្តតាកែវ។
ជាទូទៅនៅក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវ ផលិតកម្មដំណាំស្រូវ នៅឆ្នាំ២០២៥ នេះបានទទួលទិន្នផលល្អប្រសើរ ក្នុងរង្វង់ពី៥តោន ទៅ៧តោន ក្នុង១ហិកតា និងមានតម្លៃស្រូវសមរម្យ ដែលកសិករអាចទទួលយកបាន។ តែទោះជាយ៉ាងណាប្រជាកសិករបានសំណូមពរឱ្យតម្លៃ ជី ថ្នាំកសិកម្ម មានតម្លៃសមរម្យ ដែលអាចឱ្យប្រជាកសិករទទួលបានផលចំណេញមួយកម្រិតទៀត។
ជាការឆ្លេីយតប លោកអនុរដ្ឋលេខាធិការ បានលេីកឡេីងពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប និងបានលេីកទឹកចិត្តឱ្យមានការចូលរួមដែលស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាពប្រជាកសិករ៕