ស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវ ផលិត​កម្ម​ដំណាំស្រូវ នៅឆ្នាំ២០២៥នេះ​ បានទទួលទិន្នផលល្អប្រសើរ ក្នុងរង្វង់ពី​៥​ ទៅ​ ៧តោន ក្នុង១ហិកតា និងមាន​តម្លៃស្រូវ​សមរម្យ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៥នេះ​ បានឱ្យដឹងថា លោក ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ​បានដឹកនាំក្រុមការងារ អគ្គនាយក​ដ្ឋាន​កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះទៅ​ពិនិត្យ និងតាមដានវឌ្ឍនភាពនៃផលិតកម្មដំណាំស្រូវ របស់ប្រជាកសិករ​នៅក្នុងស្រុកចំនួន៣គឺ ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកអង្គរបុរី ខេត្តតាកែវ។

ជាទូទៅនៅក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវ ផលិត​កម្ម​ដំណាំស្រូវ នៅឆ្នាំ២០២៥ នេះបានទទួលទិន្នផលល្អប្រសើរ ក្នុងរង្វង់ពី​៥តោន ទៅ៧តោន ក្នុង១ហិកតា និងមាន​តម្លៃស្រូវ​សមរម្យ ដែល​កសិករ​អាចទទួលយកបាន។ តែទោះ​ជាយ៉ាងណាប្រជា​កសិករ​បានសំណូមពរ​ឱ្យ​តម្លៃ ជី ថ្នាំកសិកម្ម មានតម្លៃសមរម្យ ដែលអាចឱ្យប្រជាកសិករ​ទទួល​បាន​ផលចំណេញមួយកម្រិតទៀត។

ជាការឆ្លេីយតប លោកអនុរដ្ឋលេខាធិការ បានលេីកឡេីង​ពីអត្ថប្រយោជន៍​នៃការ​ចូលរួម​ចង​ក្រងជាសហគមន៍កសិកម្មទំនើប និងបានលេីកទឹកចិត្តឱ្យ​មានការចូលរួមដែលស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល​ សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច​ និងលេីកកម្ពស់ជីវភាពប្រជាកសិករ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print