ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Paris St Germain បានវាយបកតាមពីក្រោយម្ចាស់ជើងឯក Europa League ក្រុមTottenham Hotspur ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 4-3 ក្នុងការប្រកួតពានរង្វាន់ UEFA Super Cupកាលពីថ្ងៃពុធ។
ក្រុមTottehamដែលដឹកនាំដោយអ្នកចាត់ការថ្មី Thomas Frank បាននាំមុខលើក្រុមយក្សបារាំង Paris St Germain ដោយលទ្ធផល2-0មុនចប់ការប្រកួតទៅហើយកីឡាករ Lee Kang-in ទាញបានមួយគ្រាប់មកវិញនៅនាទីទី 85 ហើយ Goncalo Ramos បានតែតបញ្ចូលទីតាមស្មើនៅនាទីទី 4 ក្នុងម៉ោងបញ្ឈប់ដើម្បីរកគ្រាប់បាល់តាមស្មើ 2-2 ។
PSG បានជោគជ័យក្នុងការស៊ុតបាល់បញ្ចូលទី ខណៈដែលកីឡាករ Mathys Tel និង Micky van de Ven បានខកខានក្នុងការស៊ុតបញ្ចូលទីសម្រាប់ក្រុម Tottenham ហើយ Nuno Mendes ជាអ្នកស៊ុតបាល់ផ្តាច់ចុងក្រោយឱ្យPSG។
កីឡាកររបស់ក្រុម PSG បាននាំគ្នារត់នៅលើទីលានដើម្បីអបអរ ដោយដឹងថាពួកគេបានបញ្ចូលឈ្មោះរបស់ពួកគេទៅក្នុងប្រវត្តិសាស្ត្រក្នុងនាមជាក្រុមបារាំងដំបូងគេដែលលើកពាននេះ។
លោក Luis Enrique គ្រូបង្វឹកក្រុម PSG បាននិយាយថា “វាពិបាកក្នុងការនិយាយអំពីការប្រកួតនេះ… យើងបានហ្វឹកហាត់ត្រឹមតែ 5-6 ថ្ងៃ វាពិតជាមិនគួរឱ្យជឿ។ សម្រាប់ពួកយើង វាពិតជាពិសេសណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ”។