នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់, ជនរងគ្រោះជនជាតិចិនម្នាក់ត្រូវបានសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៤០នាទី មានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាមផ្លូវល្បឿនលឿន ភ្នំពេញ -ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។

ភ្លាមៗនោះដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តខាងលើ នៅចំណុចច្រកចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យចំនួន៤នាក់រួមមាន៖

១៖ ឈ្មោះ ផាត ផល់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (តៃកុងរថយន្ត),២៖ ឈ្មោះ សៀប គីមសាង ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ,៣៖ ឈ្មោះ គង់ ដេវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ,៤៖ ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។

ជនរងគ្រោះដែលក្រុមជនសង្ស័យបានចាប់ខ្លួនមានឈ្មោះ LU HONG GUO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។

ក្រោយពីបានសាកសួរ ជនសង្ស័យខាងលើបានឆ្លើយប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ពិតជាបានដឹកជនរងគ្រោះខាងលើតាមរថយន្ត ១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 ពីចំណុចរាជធានីភ្នំពេញ ដើម្បីយកទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមានការបញ្ជាពីមេក្លោងដែលកំពុងរត់គេងខ្លួន។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print