ភ្នំពេញ ៖ កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។
កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។
គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។
H.E. Heng Ratana, Director General of CMAC: «Today, CMAC Experts have conducted survey, marking and clearance affected areas by the 5-day war!
CMAC experts have found and identified a 155mm white phosphorus (WP) smoke projectile. This WP smoke projectile marks with serial number THS856105-011 155MM M825 was lied within the ricefield in Banteay Ampil District, Oddor Meanchey Province.
CMAC wishes to advocate to all local communities and authorities, having any information or suspected devices as the remnants of war please contact CMAC’s experts for providing assistance.»៕
ប្រភព ៖ CMAC