អានុភាពរបស់មនុស្សត្រូវអាចវាស់បានទៅតាមអ្នកណាដែលមនុស្សនោះសម្រេចចិត្តការពារ … ទោះជាអ្នកនោះមានក្រញំាក៏ដោយ »

ចែករំលែក៖

អន្តរជាតិ : ទាំងព្រឹកព្រលឹមតោះមកស្តាប់ រឿងខ្លី ខ្លាំង ខ្លឹ មានន័យ ដែលអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ឋ និងបច្ចុប្បន្ន ជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានដកស្រង់ ព័ត៌មានអន្តរជាតិ បែបជាទ្រឹស្តី ពន្យល់បង្កប់ដោយខ្លឹមសារជ្រៅ សម្រាប់ជាដាស់តឿន ដល់មនុស្សលោក ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ឋ បានសរសេរថា, ខ្លាឃ្មុំទម្ងន់ជាង ១៧០ គីឡូមួយពេលចូលមកក្នុងក្រុង ក្បែរបឹង Tahoe រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក ក៍ត្រូវកងរក្សាសត្វព្រៃបាញ់ថ្នាំសណ្តំដើម្បីយកទៅដាក់ក្នុងព្រៃវិញ ។ តែជាចៃដន្យ ខ្លាឃ្មុំនេះបានធ្លាក់ទៅបឹងដ៏ត្រជាក់ដូចទឹកកក ។ ពេលខ្លាឃ្មុំប្រឹងហែល ជាតិថ្នាំសណ្តំជ្រាបកាន់តែរហ័ស ធ្វើអោយវាលិចបន្តិចម្តងៗទៅក្នុងបឹង តែគ្មានអ្នកណាហ៊ានចុះទឹកត្រជាក់ដើម្បីទៅជួយខ្លាឃ្មុំនេះទេ ។ រំពេចនោះ ទេសចរម្នាក់មកពីរុស្សុីឈ្មោះ Ivan Stepanov បានដោះស្បែកជើង និង អាវ បានលោតចុះក្នុងទឹកបឹង ហែលទៅអោប ក ខ្លាឃ្មុំដើម្បីភ្ងើយក្បាលវាអោយផុតពីទឹកបណ្តើរ និយាយថ្នមៗជាភាសារុស្សុីបណ្តើរដើម្បីកុំអោយខ្លាឃ្មុំស្លន់ស្លោ ហើយ បានហែលនាំវាមកដល់ច្រាំងរស់រានជីវិត ។ ក្រុមឧទ្យានសត្វព្រៃក្រោយពីពិនិត្យសុខភាពខ្លាឃ្មុំហើយ បានយកវាទៅលែងនៅក្នុងព្រៃវិញទៅ ។

នៅពេលគេសួរលោក Ivan ហេតុអ្វីបានជាគាត់ប្រថុយជីវិតទៅជួយសត្វឃ្មុំនេះ លោកញាក់ស្មាហើយនិយាយថា « នៅក្នុងស្រុកខ្ញុំ គេមានពាក្យទំនៀមមួយថា អានុភាពរបស់មនុស្សត្រូវអាចវាស់បានទៅតាមអ្នកណាដែលមនុស្សនោះសម្រេចចិត្តការពារ … ទោះជាអ្នកនោះមានក្រញំាក៏ដោយ »៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print