ជំនួបពិភាក្សាអំពី ការសិក្សាលទ្ធភាពអនុវត្តគម្រោង ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Tanaka Yasushi អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការ JICA និងជាតំណាងអង្គការJICA ប្រចាំកម្ពុជា ឯកឧត្តម Aunny IENG អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីស្ថានភាពនៃការសិក្សាលទ្ធភាពអនុវត្តគម្រោង AGT (ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត ) ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញ។

លោក Yasushi បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីថា អង្គការ JICA បានធ្វើការសិក្សាអំពី លទ្ធភាពនៃអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុងសម្រាប់រាជធានីភ្នំពេញកាលពីឆ្នាំកន្លងទៅ ហើយបច្ចុប្បន្នកំពុងរៀបចំធ្វើការសិក្សាអំពីលទ្ធភាពពេញលេញ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការចាប់អារម្មណ៍យ៉ាងមុតមាំចំពោះគម្រោង AGT នេះ ដែលជាគម្រោងមួយអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា ការផ្តល់មូលនិធិសម្រាប់គម្រោងនេះ នៅតែជាបញ្ហានៅកំពុងពិចារណានៅឡើយ។ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការ JICA ពិភាក្សាអំពីបញ្ហានៃការផ្តល់មូលនិធិនេះជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមុនពេលចាប់ផ្តើមការសិក្សាពីលទ្ធភាពពេញលេញ៕

image image image image image image

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print