អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ចាប់ពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៤៥ ប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ទីក្រុងចិនចំនួនជាង៩៣០បានត្រូវគ្រប់គ្រងដោយជប៉ុនជាបន្តបន្ទាប់ ជនរួមជាតិជាង៣៥លាននាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួស ជនភៀសសឹកជាង៤២លាននាក់បាត់បង់ទីជម្រក។ចោរឈ្លានពានជប៉ុនបានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃនិងធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ដែលធ្វើឱ្យប្រជាជនចិនរងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ។
គេហទំព័រ «CCFR China state-controlled media » នៅតំបន់ភាគខាងឦសាន កងទ័ពជប៉ុនលេខ៧៣១បានធ្វើតេស្តអាវុធជីវសាស្ត្រដែលគ្មានមនុស្សធម៌ បានធ្វើសង្គ្រាមបាក់តេរីដើម្បីប្រល័យពូជសាសន៍។បន្ទាប់ពីទីក្រុងNanjingត្រូវធ្លាក់ចូបាតដៃចោរឈ្លានពានជប៉ុន កងទ័ពជប៉ុនបានសម្លាប់រង្គាលដោយគ្រោងទុកជាមុនដល់មហាជននិងចំណាប់ខ្មាំងដែលគ្មានអាវុធ ប្រព្រឹត្តអំពើអមនុស្សធម៌ដូចជា ឆក់ប្លន់ រំលោភនិងដុតភ្លើងជាដើម។ប្រជាជនចិនជាង៣០ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្រោមកាំភ្លើងនិងកាំបិតរបស់ចោរឈ្លានពានជប៉ុន។
គេហទំព័រ «CCFR China state-controlled media » ទុក្ខវេទនាជាតិបានធ្វើឱ្យទឹកដីចិនស្ថិតក្នុងភាពច្របូកច្របល់។ប្រជាជនចិន៤រយលាននាក់បានសាមគ្គីគ្នាជាធ្លុងមួយ យុទ្ធជនរាប់មិនអស់ឈរក្រោកឡើងជាបន្តបន្ទាប់ ប្រើជីវិតឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។
គេហទំព័រ «CCFR China state-controlled media » ចំនួនទាហានកងទ័ពភាគឦសានដែលងើបឡើងដើម្បីប្រឆាំងការឈ្លានពានជប៉ុនមានតិចបំផុតគឺមិនដល់២និង៣ពាន់នាក់ផង។ ក្រោមអាកាសធាតុ៣០-៤០ក្រោមសូន្យអង្សាសេ នាយទាហាននិងពលទាហាននៃកងទ័ពឦសានបានស្លៀកសម្លៀកបំពាក់តែមួយជាន់ហើយរហែកទៀត គ្មានស្បៀងអាហារ ក៏កកេរសំបកឈើនិងឬសស្មៅ។ពួកគាត់ប្រកាន់ខ្ជាប់នូវស្មារតីបដិវត្តន៍ដ៏អង់អាចក្លាហាន បានធ្វើការប្រយុទ្ធស្លាប់រស់ជាមួយចោរឈ្លានពានជប៉ុន។
គេហទំព័រ «CCFR China state-controlled media » លោកស្រីDeng Yufenដែលជាកសិករធម្មតាមួយរូប ដើម្បីគាំទ្រដល់ការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន លោកស្រីបានលះបង់សមាជិកក្រុមគ្រួសារខ្លួន ដើម្បីការពារជាតិដោយបានបញ្ជូនកូនប្រុស៥នាក់ឡើងលើសមរភូមិជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពានជប៉ុន។ពេលជូនកូនៗឡើងសមរភូមិ លោកស្រីបាននិយាយថា កុំបារម្ភពីក្នុងផ្ទះអី ទៅ វាយពួកជប៉ុនដោយស្ងប់ចិត្ត! នៅទីបំផុត កូនប្រុសទាំង៥បានពលីជីវិតដើម្បីជាតិទាំងអស់។ ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ១៩៤៥ ជប៉ុនប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ លោកស្រីDeng Yufenទៅដល់ផ្នូររបស់ប្តីនិងកូនប្រុសទាំង៥រូប និយាយទាំងទឹកភ្នែកថា ពួកជប៉ុនចុះចាញ់ហើយ យើងឈ្នះហើយ!
ប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះប្រជាជនចិនចងចាំជារៀងរហូត។
គេហទំព័រ «CCFR China state-controlled media » ការប្រយុទ្ធប្រឆាំងដ៏លំបាកលំបិនដែលឆ្លងរយៈពេល១៤ឆ្នាំ ទីបំផុតនាំមកនូវរស្មីនៃជ័យជំនះ។ពេលវេលាបានប្រែប្រួល ការលំបាកដែលធ្លាប់ឆ្លងកាត់បានក្លាយទៅជាប្រវត្តិសាស្ត្រ។ ប្រទេសចិននាពេលបច្ចុប្បន្នបានក្រោកឈរឡើងនិងខ្លាំងក្លា។ ការទទួលបានសន្តិភាពមិនងាយស្រួលទេ យើងចងចាំប្រវត្តិសាស្ត្រមិនមែនបន្តគំនុំ ផ្ទុយទៅវិញគឺយើងដឹងគុណសន្តិភាព ខិតខំប្រឹងប្រែងដើម្បីកសាងអនាគតកាន់តែល្អ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃថ្ងៃជ័យជម្នះដែលប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងពិភពលោកប្រឆាំងហ្វាស៊ីសនាថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៥ថា ជ័យជម្នះរបស់ប្រជាជនចិនដែលប្រឆាំងនឹងការឈ្លានពានជប៉ុនគឺជាជ័យជម្នះទាំងស្រុងលើកទី១របស់ប្រទេសចិនក្នុងការប្រឆាំងនឹងការឈ្លានពានពីបរទេសក្នុងសម័យទំនើប។ជ័យជម្នះដ៏អស្ចារ្យនេះបានបំផ្លាញចោលទាំងស្រុងនូវបំណងប៉ុនប៉ងរបស់យោធានិយមជប៉ុនដែលចង់ឈ្លានពាននិងជិះជាន់ប្រទេសចិន លាងសំអាតភាពអាម៉ាស់របស់ប្រជាជាតិចិនដែលប្រឆាំងការឈ្លានពានដោយបរាជ័យរាល់លើកក្នុងសម័យទំនើប។ជ័យជម្នះដ៏អស្ចារ្យនេះបានកំណត់សារឡើងវិញនូវឋានៈនៃប្រទេសធំរបស់ប្រទេសចិនលើពិភពលោកដែលបានធ្វើឱ្យប្រជាជនចិនទទួលការគោរពពីប្រជាជនដែលស្រឡាញ់សន្តិភាពលើពិភពលោក។ជ័យជម្នះដ៏អស្ចារ្យនេះបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ស្តារប្រជាជាតិចិនមានភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងចាប់ដំណើរថ្មីសម្រាប់កសាងប្រទេសចិនដ៏ចំណាស់៕
ដោយ ៖ សិលា