ខេត្តកំពត÷ ជនសង្ស័យក្នុងករណីឃាតកម្មកាប់សម្លាប់ម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួនបានក្រោយធ្វេីសកម្មភាពនៅខេត្ត កំពត រួចរត់មកលាក់ខ្លួននៅស្រុកត្រាំកក់។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
តាមការឱ្យដឹងពីសមត្ថកិច្ចថា ការឃាត់ខ្លួនធ្វេីឡេីងក្រោយជនសង្ស័យកាប់សម្លាប់ជនរងគ្រោះនៅចំណុចភូមិខ្មាច ឃុំវត្តអង្គខាងជើងស្រុកបន្ទាយមាសខេត្តកំពត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០ និង២៥នាទី។ សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ នាក់ សំណាង ហៅទេព ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានកាប់សម្លាប់ជនរង គ្រោះឈ្មោះ ងយ ទីម ភេទប្រុសអាយុ ៥២ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ពេលកំពុងផឹកស៊ីជាមួយជនរងគ្រោះ (ផឹកសុីនៅផ្ទះជនសង្ស័យ) ហើយបានទំនាស់ពាក្យសម្ដីជាមួយគ្នា ភ្លាមនោះជន រងគ្រោះក៏រត់ទៅយកកាំភ្លើងកែច្នៃនៅផ្ទះរបស់ខ្លួនបាញ់ត្រូវខ្នងជើងជនសង្ស័យចំនួន០១គ្រាប់ និងសប់ ស្នប់កាំភ្លើងដាក់ ០១គ្រាប់ទៀត បម្រុងនឹងបាញ់ជន សង្ស័យជាលើកទីពីរ។ ពេលនោះជនសង្ស័យប្រដាប់ ដោយពូថៅផ្លែដែកដងឈើ កាប់ទៅលើជនរងគ្រោះជាច្រើនពូថៅស្លាប់នៅកន្លែងកើតហេតុភ្លាមៗ រួចជន សង្ស័យបានគេចខ្លួន មកស្នាក់នៅជាមួយសាច់ញាតិ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពតដែលជាទីតាំងកេីតហេតុដេីម្បីមានវិធានការតាមផ្លូវច្បាប់បន្ត៕