អន្តរជាតិ ៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar (តាន ស្រី ម៉ុក នីហ្សាម ចាហ្វារ) បានស្នើសុំឱ្យនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim (ដាតុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម) ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងទ័ពម៉ាឡេស៊ីចូលទៅក្នុងតំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
លោកបាននិយាយថា ក្រុម AOT មានសមាសភាពជាតំណាងមកពីបណ្តាប្រទេសអាស៊ាន ហើយនឹងស្ថិតនៅក្នុងតំបន់ជាប្រចាំ ដើម្បីធានា និងតាមដានថាមិនមានការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ឡើយ៕
...
ប្រភព៖ សារព័ត៌មានម៉ាឡេស៊ី Bernama