ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកជឿជាក់ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកជឿជាក់ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែ សន្តិភាពនឹងតម្រូវឱ្យមានកិច្ចប្រជុំកំពូលលើកទី២ដែលមានការចូលរួមពីមេដឹកនាំអ៊ុយក្រែនដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា និងមុនរូបលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ក្នុងរដ្ឋ Alaska នៅថ្ងៃសុក្រ ទី១៥ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាលោកប្រធានាធិបតី ពូទីន នឹងបញ្ឈប់សង្រ្គាម។ ខ្ញុំគិតថាលោកប្រធានាធិបតី ហ្សេលេនស្គី នឹងបញ្ឈប់សង្រ្គាម ហើយយើងនឹងបានឃើញថាតើពួកគេនឹងបញ្ឈប់សង្រ្គាមឬក៏អត់»? យ៉ាងណាក៏ដោយ លោក ត្រាំ មិនបានរំពឹងខ្ពស់ពេកថាអាចនឹងមានបទឈប់បាញ់មួយលេចចេញជា រូបរាងឡើងនៅឯជំនួបជាមួយលោក ពូទីននោះទេ ដោយនិយាយថាកិច្ចប្រជុំលើកទី២អាចនឹងត្រូវធ្វើឡើងដោយមានការចូលរួមពីមេដឹកនាំជាច្រើនរូប៕

...

ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print