អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ខែសីហា លោកស្រីKallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខបានចេញសេចក្តីថ្លែងការណ៍ ដោយដាស់តឿនឱ្យអ៊ីស្រាអែលបញ្ឈប់អនុវត្តផែនការស្តីពីការជំរុញកិច្ចសាងសង់ទីលំនៅនៅ”តំបន់E១”ដែលស្ថិតនៅត្រើយខាងលិចទន្លេហ្ស៊កដង់ ហើយព្រមានថា វិធានការនេះនឹងបំផ្លាញ”ដំណោះស្រាយរដ្ឋពីរ”ថែមមួយកម្រិតទៀត ព្រមទាំងបំពានច្បាប់អន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » លោកស្រីKallas បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើផែនការមួយនេះរបស់អ៊ីស្រាអែលត្រូវបានអនុវត្ត នោះវានឹងកាត់ផ្តាច់ជាស្ថាពរនូវការតភ្ជាប់គ្នាផ្នែកភូមិសាស្ត្រនិងទឹកដីរវាងទីក្រុងហ្សេរុយសាឡិមខាងកើតដែលត្រូវទន្រ្ទានកាន់កាប់និងតំបន់នៅត្រើយខាងលិចទន្លេហ្ស៊កដង់ ព្រមទាំងកាត់ផ្តាច់ទំនាក់ទំនងរវាងភាគខាងជើង និងភាគខាងត្បូងនៃត្រើយខាងលិចទន្លេហ្ស៊កដង់។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល លោកDavid Lammyរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការរបស់អ៊ីស្រាអែលស្តីពីការសាងសង់ទីលំនៅនៅ”តំបន់E1″នៃត្រើយខាងលិចទន្លេហ្ស៊កដង់ គឺជាការបំពានយ៉ាងកម្រោលលើច្បាប់អន្តរជាតិ ចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់៕
ដោយ ៖ សិលា