ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥នេះ បានបញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការកាត់អវយវៈ ឫពិការភាព ប្រព្រឹត្តដោយសហព័ន្ធ (ប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្ដាលឱ្យដាច់ម្រាមកូនដៃខាងស្ដាំ) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ដាលីស ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅ ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ កៀន ឆារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន ទីលំនៅ ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន០១ ។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ ស្រី ដាលីន ភេទស្រី អាយុ២៦ឆ្នាំ និងជនសង្ស័យឈ្មោះ កៀន ឆារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្ដីរបស់ជនរងគ្រោះដែលបានរស់នៅជាមួយគ្នារយៈពេល០៣ឆ្នាំដោយមិនបានរៀបការតាមផ្លូវច្បាប់ តែមិនមានកូនជាមួយគ្នានោះទេ) បានឈ្លោះប្រកែកគ្នា នៅផ្ទះ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារកន្លងមកជនរងគ្រោះ និងជនសង្ស័យ តែងតែឈ្លោះប្រកែកគ្នា រស់នៅមិនចុះសម្រុងគ្នា ។ ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពវ៉ៃទាត់ធាក់ទៅលើទ្រូងជនរងគ្រោះជាច្រើនជើង និងចាប់អូសជនរងគ្រោះចូលក្នុងបន្ទប់ រួចបិតទ្វារបន្ទប់ដាក់គន្លឹះ និងយកកាំបិតប៉័ងតោគំរាម ឱ្យជនរងគ្រោះយកម្រាមកូនដៃស្ដាំដាក់លើជ្រុញដើម្បីឱ្យរូបគេ (ជនសង្ស័យ) កាត់ បើមិនធ្វើតាមជនសង្ស័យនឹងវាយដំធ្វើបាបថែមទៀត ។ ពេលនោះជនរងគ្រោះមានការភ័យខ្លាច ក៏យកម្រាមកូនដៃខាងស្ដាំដាក់លើជ្រុញ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាត់ម្រាមកូនដៃខាងស្ដាំរបស់ជនរងគ្រោះដាច់តែម្ដង ។
ក្រោយមក កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍គរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើញថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ទាត់ធាក់ទៅលើទ្រូងជនរងគ្រោះជាច្រើនជើង, យកអំបោសវ៉ៃក្បាល និងចាប់អូសទាញជនរងគ្រោះចូលក្នុងបន្ទប់យកកាំបិតប៉័ងតោគំរាមជនរងគ្រោះ រួចជនរងគ្រោះបានប្រតាយប្រតប់ដណ្តើមយកកាំបិតពីជនសង្ស័យ ហើយត្រូវបានរូបខ្លួន (ជនសង្ស័យ) ទាញកន្ត្រាក់យកកាំបិតប៉័ងតោពីជនរងគ្រោះក៏បណ្តាលឱ្យដាច់ម្រាមកូនដៃខាងស្តាំរបស់ជនរងគ្រោះប្រាកដមែន ហើយឈ្មោះ ស្រី ដាឡែន ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្ន នេះ ជនសង្ស័យខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ