លោកយាយវ័យ៧០ឆ្នាំ ប្រកបមុខរបរបេះស្លឹកអំពិលលក់ វិលមុខរបួតដៃធ្លាក់ពីលើចុងអំពិស្លាប់ចោល តាគួរឲ្យអាសូរណាស់

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារសេចក្តីក្រលំបាកក្នុងជីវភាពលោកយាយវ័យចំណាស់អាយុ៧០ឆ្នាំម្នាក់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ បានធ្លាក់ពីលើដើមអំពិលស្លាប់ យ៉ាងអាណោចអាធ័ម ។

អ្នកភូមិបានអោយដឹងថាៈ លោកយាយឈ្មោះយិន សុខ អាយុ៧០ឆ្នាំ រស់នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរ បេះស្លឹកអំពិលលក់ជាប្រចាំច្ងៃ ។

តាមការរៀបរាប់ពីអ្នកស្រុកអ្នកភូមិឲ្យដឹងបន្តថា គ្រួសារលោកយាយរស់នៅ២នាក់ប្តីប្រពន្ធមានវ័យចាស់ជរាដូចគ្នា និងមានមុខរបរដើរបេះសឹកអំពិលលក់ ដើម្បីបានប្រាក់ទិញអង្ករចិញ្ចឹមក្រពេះ ។

អ្នកភូមិបន្តថា ជារៀងរាល់ថ្ងៃលោកតា និងលោកយាយតែងតែទៅបេះស្លឹកអំពិលនៅក្នុងភូមិ បានតិចតួចគ្រាន់ដោះដូរអង្ករ ឬលក់យកប្រាក់ផ្គត់ផ្គង់ក្រពេះ ។

នៅវេលាម៉ោងខាងលើ លោកតា និងលោកយាយបណ្តើរគ្នាទៅបេះស្លិកអំពិលដូចសព្វដង តែជាអកុសលពេលលោកយាយឡើង ដើមអំពិលមានកំពស់៥ម៉ែត្រ ក៏បានងងឹតមុខរបូតដៃធ្លាក់មកដីបណ្ដាលឲ្យស្លាប់ភ្លាម ។ គួឲ្យសង្វេកទៅទៀត លោកតាពេលឃើញលោកយាយធ្លាក់ពីលើដើមអំពិលស្លាប់ លុតជង្គង់អោបសពយាយ លើកដៃឡើងលើបក់រវិចៗ ឲ្យអ្នកស្រុកទៅជួយ ។

ដំបូងគ្មាននណាម្នាក់ចាប់អារម្មណ៍ថាលោកយាយធ្លាក់ពីលើដើមអំពិលស្លាប់នោះ គេស្មានតែលោកតាបក់ដៃឲ្យជួយទិញស្លឹកអំពិល ។ លុះពេលបានដឹងថាលោកយាយស្លាប់ ដោយសារវិលមុខរបូតដៃធ្លាកពីដើមឈើនោះ ទើបអាណិត និងបង្ហូរទឹកភ្នែកគ្រប់គ្នា ។ សពលោកយាយ យិន សុខ ត្រូវបានក្រុមសាច់ញាតិតំកល់ធ្វើបុណ្យនៅវត្តតាមប្រពៃណី ៕

image

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print