រដ្ឋបាលរាជធានីភ្នំពេញ និងខេត្ដកំពង់ធំ ចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព ដើម្បីអភិវឌ្ឍន៏វិស័យកសិកម្ម ឧស្សាហកម្ម ឱ្យរីកចម្រើនថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក នួ ន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជ ធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ និងដើម្បីអភិវឌ្ឍន៏លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ឱ្យរីកចម្រើនទៅថ្ងៃអនាគត ពិសេស បង្កើនមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក។
ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្ដទៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួម និងជាសាក្សីដ៏ខ្ពង់ខ្ពស់ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ ខ្ញុំបានបំពេញការងារជាអភិបាលរងរាជធានីភ្នំពេញចំនួន៧ឆ្នាំ ខ្ញុំពិតជាអរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិពី លោក ឃួង ស្រេង រហូត ខ្ញុំទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិ បាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយនាពេលនេះត្រូវបានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះថែមទៀត។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ២០ ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដីសំរាប់បង្កបង្កើនផលចំនួន៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី១៥ម៉ឺនហិកតា ដីធ្វើស្រូវ៥ម៉ឺនហិកតា និងកៅស៊ូចំនួន១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្ត កំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្ត កំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា៖ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពុងធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
លោក ឃួង ស្រេង បានបន្តថា៖ ខេត្តកំពុងធំ ជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួុយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្មជាខេត្តអធិរាជស្វោយចន្ទី ។
លោក ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តមួយនេះ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានចំណូលកាន់តែច្រើន៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print