ខេត្តពោធិ៍សាត់ ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញសកម្មភាពមន្ត្រីជំនាញបរិស្ថាន មមាញឹកក្នុងការចុះល្បាត ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិទាំងយប់ទាំងថ្ងៃ និងបានលទ្ធផលច្រើនករណីគួរឲ្យកត់សម្គាល់ ខណៈដែលព្រៃឈើជួរភ្នំក្រវាញភាគកណ្ដាលនៅសេសសល់បន្តិចបន្តួច ជាក់ស្ដែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញបរិស្ថានបានបង្រ្កាបគោយន្តកន្រ្តៃមានផ្ទុកផលអនុផលព្រៃឈើចំនួន០៤គ្រឿង ស្ថិតនៅភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីយកមករក្សាទុករងចាំបន្តនីតិវិធី នេះបើតាមការបញ្ជាក់ពីលោក ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ តាមរយៈបណ្ដាញសង្គម(តេឡេក្រាម)។
លោក ប្រធានមន្ទីរបរិស្ថានបញ្ជាក់ទៀតថា ការព្យាយាមបង្រ្កាបពីសំណាក់មន្ត្រីរបស់លោកនេះ ក៍ព្រោះតែសម្រាប់មូលដ្ឋានយើងទាំងអស់គ្នាប៉ុណ្ណោះ បើទោះបីជាពួកគាត់ប្រងើយកន្តើយក៍ដោយ ។ មួយទៀតលោកចង់ចូលរួមមឲ្យបងប្អូនប្រជាពលរដ្ឋយើងប្ដូរមុខរបរទាំងអស់ និងចង់បានមូលដ្ឋានយើងល្អប្រសើរឡើងវិញជាពិសេស ។
លោក បញ្ជាក់បន្ថែមទៀតថា បន្ទាប់ទទួលបានការណែនាំ និងបទបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តពោធិ៍សាត់ និងអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិឲ្យខាងតែបាន ដូច្នេះ លោក ត្រូវតែលះបង់សួមអនុវត្តច្បាប់ហើយ បើបងប្ពូនប្រជាពលរដ្ឋប្រកបរបរនេះ បើអាចឈប់បានឈប់ទៅ ខ្ញុំដឹងថាតំបន់ខ្លះមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធមិនសូវជួយទប់ស្កាត់ក៍ដោយ ខ្ញុំនឹងមន្រ្តីជំនាញរបស់ខ្ញុំមិនរាថយជាដាច់ខាត ក៍ប៉ុន្តែក៍សុំសហការប្រជារដ្ឋផងដែរ ៕
ដោយៈ ប៉ឹម ពិន