លោក សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ JC លើកទី២១ កម្ពុជា-វៀតណាម 

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាតំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(JC) នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំJC លើកទី២១ កម្ពុជា-វៀតណាមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់វិស័យ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។

សូមជម្រាបជូនថា ភាគីកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(JC) នៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ភ្ជាប់ជាមួយនឹងកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print