កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន-ជប៉ុន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹង!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថាកម្ពុជាសូមស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញកាត់បន្ថយនូវភាពតានតឹងរវាងកម្ពុជា និងថៃ ហើយកម្ពុជាថ្លែងអំណរគុនជាពិសេសចំពោះការគាំទ្រចំពោះចិនលើបទឈប់បាញ់រវាងកម្ពុជា និងចិនផងដែរ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាប្រកាសថ្លែងអំណរគុណចំពោះភាគីជប៉ុនផងដែរ ដែលបានផ្តល់ជំនួយឥតសំណងជិត២លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ធ្វើការឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា និងថៃដែលរងផលប៉ះពាល់ដោយសារការផ្ទុះ អាវុធកាលពីចុងខែកន្លងទៅហើយកម្ពុជាក៏សូមស្វាគមន៍ និងត្រេកអរផងដែរចំពោះជប៉ុនដែលបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃនោះ។ នេះបើយោងតាមសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី, ម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។

ទន្ទឹមនឹងនេះ កម្ពុជា ក៏វាយតម្លៃខ្ពស់ចំពោះការគាំទ្រជាគោលការណ៍របស់ជប៉ុន ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ក៏ដូចជាការតាំងចិត្តជាប់ជាប្រចាំរបស់ជប៉ុនចំពោះសន្តិភាព ស្ថិរភាព និងជំនួយមនុស្សធម៌៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print