កិច្ចប្រជុំក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជានិងថៃដែលហៅកាត់ថា RBC លើកទី ២៧ ពេញមួយថ្ងៃទទួលបានផ្លែផ្កាល្អ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលី សុជាតា បានឲ្យដឹងថា ៖ កិច្ចប្រជុំក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជានិងថៃដែលហៅកាត់ថា RBC លើកទី ២៧ ពេញមួយថ្ងៃកាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ដែលភាគីកម្ពុជាដឹកនាំមេបញ្ជាការយោធភូមិភាគទី៣ ខណៈភាគីថៃដឹកនាំដោយមេបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាតរបស់ថៃនោះទទួលបានផ្លែផ្កាល្អ ហើយរំពឹងថានឹងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់។

សូមបញ្ជាក់ថា ៖

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ទៀតថា ៖ នៅថ្ងៃទី១៦សីហានេះ ភាគីទាំងពីរនឹងបន្តប្រជុំពេញមួយថ្ងៃទៀត ដោយកម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញការអនុវត្តបទឈប់បាញ់បានពេញលេញ ស្ថិរភាព និងប្រក្រតីភាពវិញ ឱ្យបានឆាប់រហ័ស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print