កម្ពុជា ស្នើឱ្យបង្កើតក្រុមសង្កេតការណ៍អាស៊ានជាបន្ទាន់ ដើម្បីប្រសិទ្ធភាពបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ : នៅចំពោះមុខភាគីថៃ និងចិន កម្ពុជាបានបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោងសម្រាប់បង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានឆាប់តាមអាចធ្វើបាន ដើម្បីប្រសិទ្ធភាពបទឈប់បាញ់។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាជំនួបកិច្ចសន្ទនាពិសាតែ ជាមួយរដ្ឋមន្ត្រីការបរទេសចិន និងថៃ នៅថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៥សីហារ បានសង្កត់ធ្ងន់ដូច្នេះ៖«យន្តការនេះ [បង្កើតក្រុមសង្កេតការណ៍អាស៊ាន]មានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្ដីសម្រេចក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។

កិច្ចសន្ទនាពិសាតែ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិននេះ ជាកិច្ចពិភាក្សាធ្វើឡើងប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្ដល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។

នៅចំពោះមុខភាគីថៃ និងចិន កម្ពុជាបានបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោងសម្រាប់បង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានឆាប់តាមអាចធ្វើបាន ដើម្បីប្រសិទ្ធភាពបទឈប់បាញ់។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាជំនួបកិច្ចសន្ទនាពិសាតែ ជាមួយរដ្ឋមន្ត្រីការបរទេសចិន និងថៃ នៅថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៥។
កិច្ចសន្ទនាពិសាតែ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិននេះ ជាកិច្ចពិភាក្សាធ្វើឡើងប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្ដល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៥សីហារ បានសង្កត់ធ្ងន់ដូច្នេះ៖«យន្តការនេះ [បង្កើតក្រុមសង្កេតការណ៍អាស៊ាន]មានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្ដីសម្រេចក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។
នាជំនួនោះកម្ពុជាបានបង្ហាញការរក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលបានឯកភាពដោយភាគីទាំងពីរក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា និងការប្ដេជ្ញាចិត្ត ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់អាស៊ាន។
កម្ពុជាបញ្ជាក់ទៅកាន់​ថៃ និងចិនទៀតថា កម្ពុជាស្វាគមន៍ចំពោះការដោះមីនមនុស្សធម៌ តែកម្ពុជាយល់ឃើញថារាល់សកម្មភាពដោះមីន គួរផ្ដោតចម្បងលើតំបន់អាទិភាពដែលកំណត់ និងសម្រេចរួមគ្នាដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ​ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print