ភ្នំពេញ : ក្រសួងព័ត៌មានតាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាព័ត៌មានដែលបានផ្សាយដូចមានភ្ជាប់នេះគឺជាព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។
ក្រសួងព័ត៌មានសូមប្រកាសក្រើនរម្លឹកសារជាថ្មីដល់អ្នកប្រើប្រាស់បណ្តាញសង្គមឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយ ការញុះញង់ ការបំភ្លៃព័ត៌មាន ដែលនាំឱ្យកងទ័ពបាក់ទឹកចិត្ត ប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតកងទ័ព ឬបង្កមហន្តរាយដល់សន្តិសុខជាតិ៕
...
ប្រភព : ក្រសួងព័ត៌មាន