ក្រោយកិច្ចប្រជុំជាមួយលោក ពូទីន បញ្ចប់ លោក ត្រាំ ពិភាក្សាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ។

AFP ដោយផ្អែកលើអ្នកនាំពាក្យម្នាក់របស់គណៈកម្មាការអឺរ៉ុប បានឱ្យដឹងថាលោក ត្រាំ បានពិភាក្សាតាមទូរស័ព្ទរយៈពេលជាង១ម៉ោងជាមួយលោក ហ្សេលេនស្គី នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប្រមុខ NATO លោក Mark Rutte ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ ចំណែកខាងសេតវិមានវិញ តាមរយៈអ្នកនាំពាក្យលោកស្រី Karoline Leavitt ក៏បានទទួលស្គាល់ដែរថាលោក ត្រាំ បានពិភាក្សាតាមទូរស័ព្ទយ៉ាង វែងអន្លាយមួយជាមួយលោក ហ្សេលេនស្គីនៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
លោក ដូណាល់ ត្រាំ បាននិយាយថារូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជាលោក ត្រាំ អះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print