កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ១០ បានបើកធ្វើនៅខេត្តយូណាន

ចែករំលែក៖

អន្តរជាតិ : នៅ​ថ្ងៃទី ​១៥ ​ខែ​សីហា ​ឆ្នាំ ​២០២៥ ​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ​១០ ​នៃ​យន្តការ​សហប្រតិបត្តិការឡានឆាង-មេគង្គ​បាន​បើក​ធ្វើ​នៅទីក្រុង ​Anning ​ខេត្ត ​Yunnan ​ប្រទេស​ចិន ​។ ​លោក ​Wang ​Yi ​សមាជិកការិយាល័យនយោបាយ​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្តចិន​និងជា​រដ្ឋមន្ត្រីការបរទេសចិន​និង​លោក ​Maris ​Sangiampongsa ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​បានធ្វើជា​សហអធិបតីក្នុងកិច្ចប្រជុំ។ ​។ ​លោក ​ប្រាក់ ​សុខុន ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​កម្ពុជា ​លោក ​Thongsavanh ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ឡាវ ​លោក ​U ​Than ​Swe ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​និង​លោក ​Bui ​Thanh ​Son ​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម​បាន​អញ្ជើញ​ចូលរួម ​។

លោក ​Wang ​Yi ​បាន​លើកឡើង​ថា ​ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់​រយៈ​ពេល ​១០ ​ឆ្នាំ ​យន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង​ទទួលបានលទ្ធផលជាផ្លែផ្កា​នាពេល​បច្ចុប្បន្ន ​ហើយ​ទស្សនៈស្តីពី​”​ការ​ហូបទឹកនៃទន្លេតែមួយ ​ជោគវាសនាផ្សារភ្ជាប់គ្នា​យ៉ាង​ស្អិត​ល្មួត”​បានជ្រាបចូលកាន់តែជ្រៅទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ​។ ​ក្នុងរយៈ​ពេល ១០ ​ឆ្នាំ​កន្លង​មកនេះ ​យន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង​បាន​ឈានចូល​គន្លងល្បឿន​លឿន​សម្រាប់​ការអភិវឌ្ឍ​ដោយ​គ្រប់ជ្រុងជ្រោយ​ដែល​បាន​ក្លាយជា​យន្តការ​សហប្រតិបត្តិ​ការ​ដែល​មាន​កម្លាំង​រស់រវើក​និង​សក្តានុពលអភិវឌ្ឍន៍​បំផុត​ក្នុង​តំបន់ ​។
លោក ​Wang ​Yi ​បានសង្កត់ធ្ងន់ថា ​ឈរ​លើទី​ចាប់ផ្តើមថ្មី ​បណ្តាភាគីនានា​គួរ​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​”យន្តការ​សហ​ប្រតិបត្តិការ​ឡានឆាង-មេគង្គ​ទម្រង់ ​2.0 ​”​ដែល​មាន​លក្ខណៈ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​និង​ប្រកបដោយ​ការបើក​ទូលាយ​និង​ឈ្នះ​-ឈ្នះ ​ភាពបៃតង​និង​ការ​ច្នៃប្រឌិតថ្មី ​សន្តិភាពនិងស្ងប់សុខ ​ក្នុងន័យ​ពន្លឿន​ការកសាង​សហគមន៍​រួម​វាសនា​នៃ​ប្រទេសឡានឆាង-មេគង្គ​ដែល​ឆ្ពោះទៅរក​សន្តិភាព​និង​វិបុលភាព ​។ ​ភាគីនានា​ដែល​ចូលរួម​កិច្ចប្រជុំ​បានឯកភាពគ្នា​រក្សាការប្រាស្រ័យទាក់ទងយ៉ាងជិត​ស្និទ្ធ​ដើម្បី​ត្រៀមលក្ខណៈឱ្យបានល្អ​សម្រាប់​កិច្ចប្រជុំកំពូលនៃ​យន្តការ​សហប្រតិបត្តិការ​ឡាន​ឆាង​-មេគង្គ​លើកទី ​៥ ​ក៏ដូចជា​គ្រោងផែនការ​សម្រាប់” ​១០ ​ឆ្នាំមាស”បន្ទាប់ ​៕

...

ប្រភព ; ( CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print