កំណាព្យ÷ រឿងពិតសិរីសោភ័ណ្ឌ(បទកាកគតិ)

ចែករំលែក៖

ដំណើររថភ្លើង ទាំងគេទាំងយើង បានដឹងហើយណា វាពិតជាក្តៅ មួយម៉ៅកាយា មនុស្សគ្រប់អាត្មា តែងថាគ្រប់គ្នា។
ជិះលើកដំបូង មនុស្សម្នាព្រោងព្រាត គ្រប់ៗអង្គារ ទាំងប្រុសទាំងស្រី ថាក្តៅគ្រប់គ្នា វាគឺមិនជា ដូចពេលយើងគិត។
ថ្ងៃទីម្ភៃបី ជួបជុំប្រុសស្រី វេលាពេលព្រឹក ឡើងជិះរថភ្លើង យ៉ាងច្រើនសន្ធឹកមានបាយមានទឹក គ្រាន់ហូបតាមផ្លូវ។
ដំណើរនេះណា ចុះកម្មសិក្សាតាមការតម្រូវ ក្នុងខែផល្គុន កៀកចុងរដូវ ទេសភាពមើលទៅ ពិតជាក្រៀមស្វិត។
ចុងខែមីនា តាមព្រៃព្រឹក្សា គួរឱ្យអាណិត មានភ្លើងឆេះព្រៃ ខ្លោចចិត្ត នេះជារឿងពិត មិនប្រតិដ្ឋឡើយ។
ដំណើរនេះណា មជ្ឈមណ្ឌលឯកសារ បានគិតទុកហើយ អំពីចម្លើយ ថាមកចង់ដឹង អំពីចម្លើយ ពួកគាត់បានស្បើយ ពីក្តីមរណៈ។
សែនឈឺចាប់ពិត ដឹងរឿងនោះនិត្យ ក្នុងចិត្តអួលអាក់ របបប៉ុលពត ព្រៃផ្សៃអបលក្ខណ៍ ខ្មែររងគ្រោះថ្នាក់ ទូទាំងបុរី។
ខ្មែររស់រងកម្ម រយៈបីឆ្នាំ មិនដែលហ៊ានស្ដី ប្រាំខែទៀត វាជាងប្រាំបី និងថែមម្ភៃថ្ងៃ សិរីគ្មានទេ។
របបកម្ពុជា រងទុក្ខវេទនាមិនដែលទំនេរ ប្រើឲ្យធ្វើការ វាស្ដីវាយជេរ ខ្មែររងទុក្ខទ្វេ ធ្ងន់ហួសប្រមាណ។
ខ្មែរទាំងប្រុសស្រី ធ្វើការយប់ថ្ងៃ មិនដែលខកខាន កាប់គាស់ដឹកដៀវ ញើសស្រោចពេញប្រាណ ធ្វើតាមដើមដាន បញ្ជាថ្នាក់លើ។
ចំណីចំណុក ទាំងគ្រឿងហូបចុក គ្រប់សព្វអំពើ មិនឲ្យហូបឆ្អែត តាមហេតុវាធ្វើ ប្រជាជនស្ទើរ បាត់បង់ជីវិត។
ដំណាំទាំងឡាយ ក្រូចចេកដូងស្វាយ ខ្នុរទៀបឬខ្វិត របស់ខ្លួនឯង គេបែប្រែប្រឹត ដាក់ជាកំហិត របស់អង្គការ។
រឿងរ៉ាវខាងលើ សព្វគ្រប់អំពើ ដែលខ្ញុំបានចារ ស្ថិតនៅក្នុងក្រុងសោភ័ណនេះណា ទុកជាឯកសារ ដល់ក្មេងជាន់ក្រោយ។
ឃុំព្រះនេតព្រះ ខ្ញុំបានដឹងច្បាស់ អំពីចម្លើយ ជាសាច់រឿងពិត មិនប្រតិដ្ឋឡើយ ជាតិខ្មែរយើងអើយ រស់សែនវេទនា។
មានរឿងច្រើនទៀត ខ្ញុំខំខ្មីឃ្មាត ចងជាអក្ខរា តាមបទកំណាព្យ ឃ្លោងឃ្លាខ្លឹមសារ អំពីពាក្យថា អង្គការប៉ុលពត។
ចប់ប៉ុណ្ណឹងចុះ បើសិនត្រូវខុសសូមលោកមេត្តា ថ្វីត្បិតតែខ្ញុំ កំណាព្យនេះណា ខុសត្រូវម្ដេចម្តា ឯវំចប់ហោង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print