ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយថា លោក Trump បានពន្យល់គាត់អំពីចំណុចសំខាន់ៗនៃកិច្ចប្រជុំកំពូលនៅអាឡាស្កា។ លោកក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៨ ខែសីហា ដើម្បីជួបជាមួយមេដឹកនាំសហរដ្ឋអាមេរិកផងដែរ។
សេតវិមានបានប្រកាសនៅថ្ងៃទី 16 ខែសីហាថា ប្រធានាធិបតីអាមេរិក Donald Trump បានសន្ទនាតាមទូរស័ព្ទយូរជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ហើយក្រោយមកជាមួយមេដឹកនាំណាតូ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ ទី១៦ ខែសីហា បាននិយាយថារូបលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំអំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ហ្សេលេនស្គីធ្វើការប្រកាសបែបនេះបន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយដែលនៅក្នុងកិច្ចសន្ទនានោះ លោក ត្រាំ បានជូនដំណឹងរូបលោកស្ដីពីចំណុចសំខាន់នៃ កិច្ចចរចារបស់លោកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងរដ្ឋ Alaska។ លោក ដូណាល់ ត្រាំកាលពីថ្ងៃសុក្រ បាននិយាយថារូបលោក និងលោក ពូទីន មិនបានឈានដល់ កិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជា លោកអះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ។
លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «នៅថ្ងៃចន្ទ (សប្ដាហ៍ក្រោយ) ខ្ញុំនឹងជួបលោកប្រធានាធិបតី ត្រាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាពីសេចក្ដីលម្អិតពាក់ព័ន្ធនឹង ការបិទបញ្ចប់ការកាប់សម្លាប់គ្នា និងសង្រ្គាម។ ខ្ញុំពិតជារីករាយណាស់សម្រាប់ការអញ្ជើញនេះ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ៕
រូបថត: tuoitre