ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ CMAC បានឱ្យដឹងថា ៖ មីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល ក្នុងរយៈពេល ៣៣ ឆ្នាំមកនេះ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥ កន្លងទៅ ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤៕
ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
...