ទីបំផុត ! សំឡេងអំពាវនាវរបស់លោក Michael Alfaro បានឮដល់សេតវិមានហើយ ដោយពេលនេះ ប្រធានាធិបតី ត្រាំ ក៏បានដឹងពីចរិតពិតរបស់ថៃដែរ!

ចែករំលែក៖

ភ្នំពេញ ៖ វីដេអូ Live របស់លោក Michael Alfaro ត្រូវបានលោក Gary Franchi ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានពីសេតវិមានបានយកទៅបង្ហោះបន្ត ដោយក្នុងសំណេរនោះ លោកបានលើកឡើងថា ប្រធានាធិបតី ដូណាល់ត្រាំ ហើយ ដោយក្នុងសំណេរលោកក៏បានរំលេចយ៉ាងច្បាស់ពីការមិនគោរពបទឈប់បាញ់ដែលមានការចូលរួមខ្នះខ្នែងដោយផ្ទាល់ពីលោក ត្រាំ ព្រោះថៃ បានចាប់កងកម្លាំងកម្ពុជា២០ រូបនៅក្រោយបទឈប់បាញ់ចូលជាធរមាន។ ត្បិតថាថៃព្រមដោះលែងមក២នាក់មកវិញ ហើយលោកបាននិយាយថា ថៃត្រូវតែដោះលែងពួកគេទាំងអស់ភ្លាមៗ។

ជាចុងក្រោយលោក Gary Franchi បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគួរត្រូវបានទទួលសន្តិភាព កិត្តិយស និងការគោរព។ កសិករ និងគ្រួសារដែលតែប៉ុណ្ណោះចង់រស់នៅក្នុងសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យដោយអំពើឈ្លានពានឡើយ។ 

ការបង្ហោះរបស់លោក មិនមែនធ្វើតែមាត់នោះឡើយ តែបានភ្ជាប់វីដេអូរាយការណ៍ ដែលជារបាយការណ៍ពីលោក  Michael ដែលបានបាត់ចេញពីហ្វេសប៊ុកនោះផងដែរ។

សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច បញ្ជាក់ថា, គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះត្រាំ ហើយថា, ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត ។ ក្នុងនោះវីដេអូយកចេញពីការផ្សាយផ្ទាល់របស់លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖

ប្រជាជនកម្ពុជាត្រូវការសន្តិភាព

– ក្មេងៗត្រូវការជម្រក ត្រូវការរៀន

– គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក

– ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត

– ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់

– នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម

– គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន

– គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី

– ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ

– គាត់បញ្ជាក់ម្តងហើយម្តងទៀត ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់

– គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត

– គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ ICJ ដើម្បីដោះស្រាយលើករណីនេះ

– គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print